Skip to main content [フレーム]

វិធីសាស្ត្រ ៥ យ៉ាងដើម្បីបញ្ឈប់អំពើពុករលួយក្នុងបរិបទរបស់វា

អ្នកដែលត្រូវការជំនួយបំផុត និងអ្នកដែលឈរជើងនៅជួរមុខ ពឹងផ្អែកលើគម្រោងអភិវឌ្ឍន៍ ដែលគ្មានអំពើពុករលួយដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺ COVID-19 ។ រូបថត៖ ADB

By H. Lorraine Wang (王惠慧), Richeline Mascarinas

ក្នុងកំឡុងពេលមានជំងឺរាតត្បាត អំពើពុករលួយនៅក្នុងគម្រោងផ្សេងៗ អាចកំណត់ភាពខុសគ្នា​រវាងការរស់រានមានជីវិត និងសេចក្តីស្លាប់សម្រាប់ជនក្រីក្រ និងជនដែល​ងាយ​រងគ្រោះ។

ហានិភ័យសុច្ចរិតភាពជាច្រើន (integrity risks) គឺជាចំនុចរសើប ក្នុងពេលមាន​វិបត្តិដោយសារ​លំហូរ​​នៃមូលនិធិយ៉ាងឆាប់រហ័ស និងការកើន​ឡើងនូវសម្ពាធ​ ដើម្បីឆ្លើយតបឱ្យបានលឿន។ ចន្លោះ​ប្រហោងក្នុងប្រព័ន្ធដែល​ងាយរងគ្រោះដោយអំពើពុករលួយរួចទៅហើយ ត្រូវ​បាន​ធ្វើឲ្យកាន់ តែមានសភាពធ្ងន់ធ្ងរ នៅពេលមានអាសន្ន។ តម្រូវការនៃការធ្វើលទ្ធកម្មបន្ទាន់ និងក្នុង​ទ្រង់​ទ្រាយ​​ធំ​បង្កើន​ហានិភ័យនៃការឡើងថ្លៃទំនិញ ការរៀបចំកិច្ចសន្យាប្រកបដោយក្តីសង្ស័យ និងការ​ចំណាយ​ក្លែងក្លាយ​ផ្សេងៗ។

បើមិនទប់ស្កាត់ទេ អំពើពុករលួយគឺអាចឆក់យកផលប្រយោជន៍ ពី​អ្នកដែលត្រូវការ​ជំនួយ​បំផុត ជាពិសេស​ជនក្រីក្រ និងអ្នកដែលងាយរងគ្រោះជាងគេ។ បញ្ហានេះក៏​បំបាក់ទឹកចិត្តប្រជាពលរដ្ឋ​ក្នុងការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍។ ដូច្នេះ អង្គការអភិវឌ្ឍន៍នានា ចាំបាច់ត្រូវសហការ គ្នា ទាំង​ក្នុង និងក្រៅស្ថាប័នរបស់ខ្លួន ដើម្បីលុបបំបាត់អំពើពុករលួយ និងមិនអត់​ឱន​ចំពោះ​អំពើពុករលួយដែលត្រូវបានគេរកឃើញ​ ជាពិសេសក្នុងពេលមានវិបត្តិ។

ខាងក្រោមនេះគឺជាវិធានការមូលដ្ឋានចំនួន ៥យ៉ាង ដើម្បីកាត់បន្ថយហានិភ័យសុចរិតភាព (integrity risks)​ ក្នុង​គម្រោងអភិវឌ្ឍន៍នានា ជាពិសេសក្នុងអំឡុងគ្រាអាសន្ន។

1. ធានាថាគម្រោងផ្សេងៗ មានតម្លាភាព និងយុត្តិធម៌ និង​វិធានការគណនេយ្យ​ភាព និង​ត្រួត ពិនិត្យ​ត្រឹមត្រូវ។ ដូចសុភាសិត​មួយបានលើកឡើងថា ការពារគឺប្រសើរជាងព្យាបាល។ ការិយាល័យ​សុច្ចរិតភាព គួរតែមានការចូលរួមចាប់តាំងពីពេលចាប់ផ្តើម ដើម្បីជួយ​មន្រ្តី​គម្រោង​កំណត់ និងទប់ស្កាត់ហានិភ័យសុច្ចរិតភាព រួមទាំងការទាញយក​មេរៀន​ពីការ​ពិនិត្យឡើង​វិញពីសុច្ចរិតភាពនៃគម្រោងពីអតីតកាលផងដែរ។

ការយល់ឃើញស៊ីជម្រៅ មកពីការពិនិត្យឡើងវិញនៃសុច្ចរិតភាពសកម្ម ទៅលើភាពបន្ទាន់ និង​គម្រោង​វិស័យសុខាភិបាល អាចផ្តល់ព័ត៌មានដល់ការពិនិត្យឡើងវិញ នៃគម្រោង COVID-19 ដើម្បី​កំណត់​ហានិភ័យសុចរិតភាព និងបង្កើតវិធានការដើម្បីទប់ស្កាត់ការក្លែងបន្លំ និង​អំពើ​ពុក​រលួយ​។ ការពិនិត្យឡើងវិញទាំងនេះត្រូវបានដឹកនាំ​ដោយគោលការណ៍​សុច្ចរិតភាពស្នូល ចំនួន ៣​ចំនុច​ ដែលមានសារៈសំខាន់នៅក្នុង​គម្រោងបន្ទាន់ផងដែរ៖

ម្លាភាព។ ការសម្រេចចិត្តសំខាន់ៗ និងភាគីដែលមានចំណែក ក្នុងការទទួលខុសត្រូវនៅក្នុង​គម្រោង​នានាគួរតែត្រូវបានចងក្រងជាឯកសារឲ្យបានត្រឹមត្រូវ។ អ្នកទទួលផលពីគម្រោង និង​អ្នកពាក់ព័ន្ធដទៃទៀតគួរតែទទួលបានព័ត៌មានសំខាន់ៗ ស្តីអំពី​ការរៀបចំ​ការអនុវត្ត​គម្រោងឱ្យ​បានទាន់ពេលវេលា រួមទាំងមូលនិធិដែលមានសម្រាប់ប្រើ តម្រូវការដេញថ្លៃ និងលទ្ធផលផ្សេងៗ ព្រមទាំងអ្នកទទួលបានមូលនិធិផងដែរ។

ភាពត្រឹមត្រូវ។ ការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ តម្រូវការនៃគោលបំណងនៃការដេញថ្លៃ ​និងការវាយតម្លៃមិនលំអៀងគឺមានសារៈសំខាន់ណាស់។ គោលការណ៏លទ្ធកម្ម ត្រូវតែអនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ និងខ្ជាប់ខ្ជួន។ ក្នុងករណីបន្ទាន់ផ្សេងៗ គោលការណ៏​លទ្ធកម្មមានពេល​វេលាកំណត់​ដែលមានភាពបត់បែនគួរតែត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវមានការរៀបចំច្បាស់លាស់ និង​លំហូរ​​ការ​ងារលម្អិតត្រូវចែកចាយ។ ឧទាហរណ៍​ មានការលើកទឹក​ចិត្ត សម្រាប់ការណែនាំអំពីលទ្ធកម្ម​អាច ត្រូវបានផ្តល់​ជូនក្នុង​កិច្ច​សន្យា​ របស់អ្នកផ្គត់ផ្គង់ដែលបានយល់ព្រមជាមុន ​ដែលបានបំពេញ​ទៅ តាមតម្រូវការសុចរិតភាព របស់​ស្ថាប័ន ដែលបានបង្កើតឡើង ដូចជាទីភ្នាក់ងាររបស់អង្គការ​សហប្រជាជាតិជាដើម។

គណនេយ្យភាព និងការគ្រប់គ្រង។ ការត្រួតពិនិត្យគម្រោងឱ្យបានគ្រប់គ្រាន់ ពាក់ព័ន្ធទៅ​នឹង​ការចងក្រងឯកសារ ការត្រួតពិនិត្យ និង ការបញ្ជាក់អំពីការចំណាយត្រឹមត្រូវ។ ភ្នាក់ងារប្រតិបត្តិ​ដែល​មាន​សមត្ថភាពលទ្ធកម្មខ្សោយ ឬក៏បទពិសោធន៍ នៅមានកំណត់ គួរតែត្រូវបានគាំទ្រ។ វាជា​ការ​ចាំ​បាច់​ដើម្បីរក្សាវិក័យប័ត្រនានា និងតាមដានចលនាសាច់ប្រាក់។ គោលការណ៍​ណែនាំ​ស្តីពី​ការចែក​ចាយ​មូលនិធិ និងសៀវភៅណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុមូលដ្ឋាន គួរតែ​ត្រូវ​បាន​បង្កើត​ឡើង។ ការ​ត្រួតពិនិត្យដោវិធីសាស្រ្តចៃដន្យទៅលើកំណត់ត្រា និងលទ្ធផលគម្រោងផ្សេង គឹអាច​ជួយ​ទប់ស្កាត់​ការក្លែងបន្លំ។

ប្រសិនបើយើងសង្ឃឹមក្នុងការរក្សាគម្រោងអភិវឌ្ឍន៍សំខាន់ៗអោយរួចផុតពីអំពើពុករលួយក្នុងកំឡុង​ពេលមានជំងឺរាតត្បាត និងលើសពីនេះ យើងទាំងអស់គ្នាត្រូវតែបំពេញតួនាទីរបស់ខ្លួន​និង​កសាងសហគមន៍នៃក្រុមជើងឯកសុចរិតភាព។

2. ពន្លឿនការស៊ើបអង្កេតវាយតម្លៃអាជីវកម្ម ដោយមិនលះបង់ភាពសុចរិត នៃគម្រោង។ ការ ស៊ើប​អង្កេតវាយតម្លៃអាជីវកម្ម អាច​នឹង​ត្រូវ​​បានសម្របសម្រួល ក្នុងភាពអាសន្ន ព្រោះការ ត្រួតពិនិត្យទៅលើសាវតា ជា​ធម្មតា ពន្យារ​ការ​អនុវត្តគម្រោង។ វាចាំបាច់ណាស់ក្នុងការ ធានាថាតម្រូវការស៊ើបអង្កេត របស់គម្រោងក្នុង​ជំហាន​​​លឿន ​​នៅតែអនុវត្ត។ ផ្ទុយទៅវិញ ការិយាល័យសុច្ច​រិតភាព​ គួរតែគាំទ្រ​មន្ត្រីគម្រោង​ ដើម្បី​ជួយ​ពន្លឿន​ដំណើរការនេះ។

3. ពង្រឹងបទបញ្ញត្តិកិច្ចសន្យាស្តីពីការប្រឆាំងអំពើពុករលួយ។ ការរៀបចំ និងលទ្ធផល​នៃ​ការ​​អនុវត្ត​គម្រោង ត្រូវបានកំណត់យ៉ាងច្បាស់ នៅក្នុងកិច្ចសន្យា​ដើម្បីកំណត់ស្តង់ដា​សម្រាប់​​​ការងារ ទំនិញ និងសេវាកម្មដែលគួរផ្តល់ជូន។ ប៉ុន្ដែ តម្រូវការនៃភាពស្មោះត្រង់​ អាចងាយ​ស្រួល​នឹង​ត្រូវបានគេមើលរំលង។ កិច្ចសន្យា និងកិច្ចព្រមព្រៀងផ្សេងទៀតគួរតែរួមបញ្ចូលនូវ​តម្រូវ​ការ​គោលការណ៏ ប្រឆាំងនឹងអំពើពុករលួយ ដើម្បីធានាបាននូវ គណនេយ្យភាព និង​ដើម្បី​ឆ្លុះ​បញ្ចាំង​ ពីសិទ្ធិរបស់អង្គការអភិវឌ្ឍន៍ ក្នុងការស៊ើបអង្កេត ការចោទប្រកាន់អំពី ការក្លែងបន្លំ និង​អំពើពុករលួយ ប្រសិនជាមានកើតឡើង និង ដើម្បីចាត់វិធានការ ដោះស្រាយ សមស្រប។

4. រក្សាយន្ដការសម្របសម្រួលបណ្តឹងបើកទូលាយ និងធ្វើការស៊ើបអង្កេតឱ្យបានសមស្រប។ អ្នក ពាក់ព័ន្ធ គួរតែត្រូវបាន​គេ​ផ្តល់​ឱ្យ នូវយន្តការបណ្តឹងត្រឹមត្រូវ ដើម្បីការពារការបន្លំ និងអំពើ ពុករលួយ។ ការប្រើប្រាស់បច្ចេកវិទ្យា​​មានប្រសិទ្ធិភាព អាចជួយឱ្យ អង្គការអភិវឌ្ឍន៍ធានា នូវការបន្តការវាយតម្លៃ ពាក្យបណ្តឹង និង ការស៊ើបអង្កេតចំពេលមានវិបត្តិ។ បណ្តាញ ទំនាក់ទំនងសម្រាប់បណ្តឹងស្តីពីការរំលោភបំពានសុចរិតភាព គួរតែបន្តបើកចំហរ ហើយ​រាល់ បណ្តឹងដែលទាមទារការស៊ើបអង្កេតត្រូវបានអនុវត្ត។

5. លើក​ទឹកចិត្តមិត្តរួមការងារ និងប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងរា​យ​ការណ៍​ពី​ការសង្ស័យទៅលើការលួចបន្លំ និងអំពើពុករលួយ។ ខណៈពេលដែលការរម្លឹកជាប្រចាំ អំពី​ការប្តេជ្ញាចិត្តរបស់ស្ថាប័នចំពោះភាពស្មោះត្រង់ មានសារៈសំខាន់ ការគាំទ្រយ៉ាងមុតមាំ ការ​ណែនាំ និងការលើកទឹកចិត្តដល់បុគ្គលិកគឺចាំបាច់ដែរ។ ឧទាហរណ៍ តាមរយៈ​វគ្គបណ្តុះ​បណ្តាល​តាម​គេហទំព័រ និងវគ្គសិក្សាអេឡិចត្រូនិច បុគ្គលិកទទួលបាន នូវតុល្យ​ភាពសមស្រប​រវាង​អាទិភាពប្រតិបត្ដិការ និងការត្រួតពិនិត្យជាក់ស្តែង។

ការចូលរួមរបស់ពលរដ្ឋ ត្រូវតែមានការលើកទឹកចិត្ត។ សាធារណជនគួរតែត្រូវបានបំពាក់​បំប៉ន​ព័ត៌មាន​ដើម្បីឲ្យនៅតែមានការប្រុងប្រយ័ត្ន។ ឧទាហរណ៍ វិធានការគោល​ការណ៏ ជំងឺ COVID-19 និ​ង​​ប្រភព​ថវិកា​ត្រូវបានកំណត់ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ គឺត្រូវបានចែក​រំលែកនៅ​ក្នុង ​មូលដ្ឋានទិន្នន័យសាធារណៈថ្មីរបស់យើង។ ឯកសារគម្រោងត្រូវបន្តបោះពុម្ពផ្សាយស្របតាម​គោល​ការណ៏ទំនាក់ទំនងសាធារណៈរបស់យើង។

ប្រសិនបើយើងចង់រក្សាគំរោងអភិវឌ្ឍន៍សំខាន់ៗនានា អោយរួចផុតពីអំពើពុករលួយ​ក្នុង​កំឡុង​ពេលមានជំងឺរាតត្បាត និង ក្នុងស្ថានភាពផ្សេងទៀត យើងទាំងអស់គ្នា ត្រូវតែចូលរួម​ចំណែក​និងកសាងសហគមន៍នៃក្រុមជើងឯកសុចរិតភាព។ បើយើងមិនធ្វើអ្នកក្រនឹងរងទុក្ខ។

ក្នុងពេលមានវិបត្តិនេះ ប្រសិនបើជនដែលងាយរងគ្រោះបំផុត ត្រូវបាត់បង់​ជំនួយ​ដោយសារ​តែអំពើពុករលួយ វាអាចកំណត់ភាពខុសគ្នា​រវាងការរស់រានមានជីវិត និងសេចក្តីស្លាប់។

បោះពុម្ភ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០

បាន​បោះពុម្ព​ផ្សាយ: 22 July 2020

Subscribe to our Newsletter

Never miss a blog post. Get updates on development in Asia and the Pacific into your mailbox.

Straight Talk in Your Inbox

Never miss a blog post. Get updates on development in Asia and the Pacific into your mailbox.

Subscribe to our RSS feed ADB Blog RSS

About Asian Development Blog

The Asian Development Blog is a forum for high-quality commentary and insights from ADB staff and other development experts about issues and challenges facing Asia and the Pacific.

The views expressed in these blogs are those of the authors and do not necessarily reflect the views of the Asian Development Bank, its management, its Board of Directors, or its members.

ADB encourages websites and blogs to link to its web pages.

AltStyle によって変換されたページ (->オリジナル) /