លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាពជូនលោកស្រីមេធាវី ព្រំ សាវតា

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាពជូនលោកស្រីមេធាវី ព្រំ សាវតា


នារសៀលថ្ងៃពុធ ៧រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ លោកស្រីមេធាវី ឆឹង ចន្ថា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី នាំយកតាវកាលិកសម្រាប់មេធាវីលំហែមាតុភាព ប្រគល់ជូនលោកស្រីមេធាវី ព្រំ សាវតា ក្រោយពេលដែលលោកស្រីទើបបានសម្រាលបុត្រ តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី។ ក្រុមការងារបាននាំនូវសេចក្តីនឹករលឹក ពាក្យពេជន៍ ជូនពររបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកស្រីមេធាវី ព្រំ សាវតា ក្រុមគ្រួសារ និងបុត្រសូមមានសេចក្តីសុខ និង សុខភាពល្អ។ លោកស្រីមេធាវី ព្រំ សាវតា បានសម្តែងនូវក្តីរំភើបរីករាយចំពោះទឹកចិត្តរបស់លោកប្រធាន ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានគិតគូរ និងយកចិត្តទុកដាក់ដល់មេធាវីដែលទើបសម្រាលបុត្រដូចលោកស្រី។ លោកស្រីមេធាវី ព្រំ សាវតា បានផ្ញើជូននូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកប្រធាន និងក្រុមការងារទាំងអស់ សូមបានសម្រេចគ្រប់ភារកិច្ច ដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។

W1 585889160 1379564990629385 8820899921087603108 n

W2 584791723 1379565030629381 6881914115027788841 n

W3 585887959 1379565103962707 1661478385395781701 n

W4 584902066 1379565223962695 5604808264695865491 n

ទំនាក់ទំនងសង្គម

Facebook
LinkIn
Twitter
RSS
Google+

អាស័យដ្ឋាន

📍 អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top

AltStyle によって変換されたページ (->オリジナル) /