លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំប្រតិភូចូលរួមពិភាក្សាលើសិក្ខាសាលាស្តីពី «វិវាទអន្តរជាតិ-International Dispute» រៀបចំដោយ SICC-SAL និងពិធីជប់លៀងស្វាគមន៍-Welcome ...
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំប្រតិភូចូលរួមពិភាក្សាលើសិក្ខាសាលាស្តីពី «វិវាទអន្តរជាតិ-International Dispute» រៀបចំដោយ SICC-SAL និងពិធីជប់លៀងស្វាគមន៍-Welcome Reception
នាថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវីចូលរួមពិភាក្សាលើសិក្ខាសាលាស្តីពី «វិវាទអន្តរជាតិ-International Dispute» រៀបចំដោយ SICC-SAL និងពិធីជប់លៀងស្វាគមន៍-Welcome Reception។ សិក្ខាសាលាស្តីពី «វិវាទអន្តរជាតិ-International Dispute» ត្រូវបានរៀបចំជាកិច្ចពិភាក្សាលើប្រធានបទចំនួន២ គឺ៖ ១. កិច្ចសម្របសម្រួលលើការធ្វើពាណិជ្ជកម្មនិងវិនិយោគក្នុងពិភពលោកបច្ចុប្បន្ន៖ ការវិវត្តនៃយន្តការដោះស្រាយវិវាទពាណិជ្ជកម្មក្នុងតំបន់អាស៊ាន ២. ការកំណត់អំពីធនក្ស័យអន្តរប្រទេសក្នុងតំបន់អាស៊ាន៖ ឧបសគ្គ និងគោលដៅអនាគត ដោយមានការចូលរួមពីវាគ្មិនដែលជាអ្នកច្បាប់ (ចៅក្រម និងមេធាវី) ដែលមានជំនាញ និងបទពិសោធន៍ផ្នែកពាណិជ្ជកម្ម មកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន ដូចជា សឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ជាអាទិ៍។ ក្រោយពីបញ្ចប់កម្មវិធីសិក្ខាសាលា សមាគមច្បាប់អាស៊ានសឹង្ហបុរី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៦របស់សមាគមច្បាប់អាស៊ាន បានរៀបចំកម្មវិធីទទួលស្វាគមន៍វត្តមានរបស់គណៈប្រតិភូដែលបានមកចូលរួម រួមទាំងគណៈប្រតិភូកម្ពុជា ផងដែរ។
L1 582976251 1375094567743094 5454854148904823747 n
L2 583000117 1375094674409750 286633781191337042 n
L3 582536768 1375094697743081 9018087858388139956 n
L4 583552379 1375104441075440 3662505413181026753 n