លោកមេធាវី គីម សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យអំពីបច្ចុប្បន្នភាពការងាររបស់នាយកដ្ឋានបុគ្គលិក និងរដ្ឋបាល នៃគណៈមេធាវី
លោកមេធាវី គីម សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យអំពីបច្ចុប្បន្នភាពការងាររបស់នាយកដ្ឋានបុគ្គលិក និងរដ្ឋបាល នៃគណៈមេធាវី
នារសៀល ថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ លោកមេធាវី គីម សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី តំណាងលោកមេធាវី សាំង វណ្ណ: ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យអំពីបច្ចុប្បន្នភាពការងារ(ពីខែវិច្ឆិកា ឆ្នាំ២០២៤-ខែសីហា ឆ្នាំ២០២៥ ) របស់នាយកដ្ឋានបុគ្គលិក និងរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងបុគ្គលិកទាំងអស់នៃនាយកដ្ឋានបុគ្គលិក និងរដ្ឋបាល។ កិច្ចប្រជុំនេះផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន ៣ គឺ:
(១) ពិនិត្យរបាយការណ៍ស្តីពីលទ្ធផលការងារដែលបានអនុវត្ត (ពីខែវិច្ឆិកា ឆ្នាំ២០២៤-ខែសីហា ឆ្នាំ២០២៥)
(២) លើកឡើងអំពីបញ្ហាប្រឈមផ្សេងៗក្នុងការអនុវត្តផែនការការងារ
(៣) លើកឡើងអំពីមតិយោបល់ ឬសំណូមពរផ្សេងៗ ដើម្បីធានាឱ្យបាននូវការអនុវត្តផែនការការងារតាមទិសដៅដែលបានកំណត់ ជាលទ្ធផលនៃកិច្ចប្រជុំនេះ លោកអគ្គលេខាធិការបានពិនិត្យ និងដាក់ចេញនូវដំណោះស្រាយ ក៏ដូចជាផ្ដល់នូវអនុសាសន៍ណែនាំ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលបានលើកឡើងនៅក្នុងការអនុវត្តការងាររបស់នាយកដ្ឋានបុគ្គលិក និងរដ្ឋបាល។
H1 541794181 1313271007258784 2811963535353870683 n
H2 542758823 1313270967258788 3137192224904475368 n
H3 542759891 1313271083925443 1905745044745591856 n
H4 542751270 1313270977258787 5876039851962874076 n